ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបាន បំផុសយុទ្ធនាការ “ផ្ញើអំណោយចូលរួមបុណ្យតេត” នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។ កម្មវិធីនេះសំដៅជួយឧបត្ថម្ភទាំងខាងសំភារៈ និងស្មារតីដល់ជនក្រីក្រ មនុស្សដែលមានស្ថានភាពរស់នៅលំបាក និងមនុស្សងាយរងគ្រោះក្នុងសង្គមចំនួន ១,២ លាននាក់។
កម្មវិធី “ផ្ញើអំណោយចូលរួមបុណ្យតេត” គឺជាយុទ្ធនាការនៃចលនា “បុណ្យតេតនៃសេចក្តីសប្បុរស” ដែលត្រូវបាន មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមរៀបចំឡើងជាប្រចាំឆ្នាំ និងនៅតាមសមាគមថ្នាក់ខេត្ត ក្រុងទាំង ៦៣ ផងដែរ៕