សមាគមកាកបាទក្រហមវៀតណាមបន្តជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់

Chia sẻ
(VOVWORLD) - តាមប្រភពព័ត៌មានពីមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម នាថ្ងៃទី២៩មិថុនា ឲ្យដឹងថា សមាគមទើបនឹងផ្គត់ផ្គង់ជានូវទំនិញជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ចំនួនពីរលើក រួមមានទឹកប្រាក់និងទំនិញមានតម្លៃ៨៧០លានដុង សម្រាប់ខេត្តពីរ គឺខេត្ត Lai Chau និងខេត្ត Ha Giang។
សមាគមកាកបាទក្រហមវៀតណាមបន្តជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ - ảnh 1

មុននោះ នាថ្ងៃទី២៥មិថុនា មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានផ្តល់ជំនួយចំនួន ២៥០លានដុងសម្រាប់ជួយឧបត្ថម្ភគ្រួសារជនរងការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិនៅខេត្ត Lai Chau និងខេត្ត Ha Giang។

យោងតាមតួរលេខរបស់គណៈបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការទប់ទល់នឹងគ្រោះធម្មជាតិ គឺ ទល់នឹងព្រឹកថ្ងៃទី៣០មិថុនា ភ្លៀងធ្លាក់ខ្លាំងទូទាំងខេត្តព្រៃភ្នំភាគខាងជើងវៀតណាម ពីខេត្ត Lai Chau ដល់ខេត្ត Ha Giang ក្នុងអំឡុងពេលពីថ្ងៃទី២៣ដល់ថ្ងៃទី២៦មិថុនា បណ្តាលឲ្យមនុស្សចំនួន៤០នាក់ត្រូវស្លាប់។ ការខាតបង់សេដ្ឋកិច្ចសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង 450 ពាន់លានដុង៕

ប្រតិកម្មទៅវិញ