សមាគមកាកបាទក្រហមវៀតណាម អំពាវនាវឲ្យមានការជួយឧបត្ថម្ភប្រជាជនទួរគី និងស៊ីរី

Chia sẻ

(VOVWORLD) - រយៈពេលទទួលអំណោយដោយស្ម័គ្រចិត្តដើម្បីជួយប្រជាជនទួរគី និងស៊ីរីត្រូវបានពន្យារដល់ថ្ងៃទី ៣០ ខែឧសភា។

សមាគមកាកបាទក្រហមវៀតណាម អំពាវនាវឲ្យមានការជួយឧបត្ថម្ភប្រជាជនទួរគី និងស៊ីរី - ảnh 1ប្រជាជនតម្រង់ជួររងចាំទទួលទំនិញសង្គ្រោះនៅ Hatay ប្រទេសទួរគី (រូបថត៖ Hai Linh/TTXVN)

នាថ្ងៃទី ១៧ ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានចេញសេចក្តីអំពាវនាវឲ្យមានការគាំទ្រ និងជួយប្រជាជនទួរគី និងស៊ីរី ជំនះ ផលវិបាកនៃគ្រោះមហន្តរាយរញ្ជួយដី។ រយៈពេលទទួលអំណោយដោយស្ម័គ្រចិត្តដើម្បីជួយប្រជាជនទួរគី និងស៊ីរីត្រូវបានពន្យារដល់ថ្ងៃទី ៣០ ខែឧសភា។

កាលពីថ្ងៃទី ៦ ខែកុម្ភៈ ការរញ្ជួយដីកម្រិត ៧,៨  រិចទ័របានវាយប្រហារភាគអាគ្នេយ៍ប្រទេសទួរគី និងភាគឦសានប្រទេសស៊ីរី ដែលបណ្តាលឲ្យប្រជាជន ៤ម៉ឺន៥ពាន់នាក់ ត្រូវស្លាប់ (គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣)។ ចំនួនអ្នកស្លាប់និងរងរបួសព្យាករណ៍ថា នឹងបន្តកើនឡើងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះគឺជាគ្រោះមហន្តរាយ រញ្ជួយដីដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារតំបន់នេះ ក្នុងរយៈពេលជិតមួយសតវត្សរ៍ ដោយបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបង្កការខូចខាតយ៉ាងមហន្តរាយ៕

ប្រតិកម្មទៅវិញ