សភាអឺរ៉ុបអនុម័តលើសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី

Chia sẻ

(VOVWORLD) - នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) បានប្រកាសថា ចាប់ពីថ្ងៃទី ២ ខែមីនា សហភាពអឺរ៉ុបបានហាមប្រាមបណ្តាញសារព័ត៌មានរដ្ឋរុស្ស៊ី រួមទាំង RT និង Sputnik ពីការផ្សាយក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប។

ដោយមានសំឡេងគាំទ្រចំនួន ៦៣៧ សម្លេងទទេចំនួន ១៣ និងអនុបវាទចំនួន ២៦ សភាអឺរ៉ុប (EP) បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចមួយទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ក្នុងសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី ១ ខែមិនា។

សេចក្តីព្រាងច្បាប់នេះស្នើឱ្យសហភាពអឺរ៉ុប (EU) ដាក់កំហិតការនាំចូលប្រេងនិងឧស្ម័នពីប្រទេសរុស្ស៊ី ហាមឃាត់ការវិនិយោគថ្មីរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសរុស្ស៊ី និងដកធនាគាររុស្ស៊ីទាំងអស់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអឺរ៉ុប ក៏ដូចជាពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។  ថ្វីត្បិតដូច្នេះក៏ដោយ សេចក្តីសម្រេចចិត្តនេះគឺសម្រាប់គោលបំណងផ្តល់យោបល់តែប៉ុណ្ណោះ និងមិនមានន័យចាប់បង្ខំនៅឡើយ។

នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) បានប្រកាសថា ចាប់ពីថ្ងៃទី ២ ខែមីនា សហភាពអឺរ៉ុបបានហាមប្រាមបណ្តាញសារព័ត៌មានរដ្ឋរុស្ស៊ី រួមទាំង RT និង Sputnik ពីការផ្សាយក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ