សភាអឺរ៉ុបអនុម័តគណៈកម្មការអឺរ៉ុបថ្មី

Chia sẻ
(VOVWORLD) - ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រីUrsula von der Leyen បានសន្យានឹងទប់ទល់នឹងការគំរាមកំហែងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ខណៈពេលដែលធានាបាននូវកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងនេះ លោកស្រីបានព្រមានថាសហភាពអឺរ៉ុបគ្មានពេលវេលាខ្ជះខ្ជាយក្នុងការទប់ទល់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឡើយ។
សភាអឺរ៉ុបអនុម័តគណៈកម្មការអឺរ៉ុបថ្មី - ảnh 1ប្រធានទើបតែជាប់ឆ្នោតរបស់ EC លោកស្រី  Ursula von der Leyen ក្រោយពីការបោះឆ្នោតអនុម័តបុគ្គលិក EC កាលពីថ្ងៃទី២៧ ខែវិច្ឆិកា (រូបថត៖ AFP/TTXVN)

  នាថ្ងៃទី ២៧ ខែវិច្ឆិកា ដោយមានសំឡេងគាំទ្រចំនួន ៤៦១ និង សំឡេងប្រឆាំងនិងចំនួន ១៥៧ និងសំឡេងអនុប្បវាទចំនួន ៨៩ សភាអឺរ៉ុប (EP) នៅ Strasbourg បារាំងបានអនុម័តលើបុគ្គលិកនៃគណៈកម្មការអឺរ៉ុប (EC) ថ្មីដឹកនាំដោយលោកស្រី Ursula von der Leyen។ បន្ទាប់មកទៀត គណៈ កម្មការនេះត្រូវតែមានការយល់ព្រមពីក្រុមប្រឹក្សាអឺរ៉ុបមុនពេលទីភ្នាក់ងារនិតិប្រតិបត្តិអឺរ៉ុបចូលកាន់តំណែងនៅថ្ងៃទី ១ ខែធ្នូខាងមុខ។

ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រីUrsula von der Leyen បានសន្យានឹងទប់ទល់នឹងការគំរាមកំហែងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ខណៈពេលដែលធានាបាននូវកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងនេះ លោកស្រីបានព្រមានថាសហភាពអឺរ៉ុបគ្មានពេលវេលាខ្ជះខ្ជាយក្នុងការទប់ទល់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឡើយ។ ដើម្បីធ្វើដូចនេះតម្រូវឱ្យមានការវិនិយោគដ៏ធំ បណ្ដាគំនិតផ្តួចផ្តើមបៃតងនឹងត្រូវមានលក្ខណៈទូលំទូលាយ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងត្រូវមានបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន។

លោកស្រី Leyen ក៏អំពាវនាវឱ្យមានការកែតម្រូវបទប្បញ្ញត្តិនានារបស់សហភាពអឺរ៉ុបឱ្យមានភាពសកម្មជាងដើម្បីជួយបណ្ដាខ្លឿនសេដ្ឋកិច្ចអភិវឌ្ឍ ព្រមទាំងសន្យាដាក់សម្ពាធដើម្បីធានាបាននូវការថែរក្សាស្តង់ដារប្រជាធិបតេយ្យផងដែរ។ លោកស្រីក៏បានអះអាងថា នឹងបើកទ្វារចំហសម្រាប់បណ្ដាប្រទេសបាល់កង់ខាងលិចចូលរួមសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ