ទិដ្ឋភាពនៃកិច្ចប្រជុំមួយនៃសភាអាមេរិក (រូបថត៖ TTXVN) |
មុននោះ ព្រឹទ្ធសភាអាមេរិកក៏បានចេញសេចក្ដីសម្រេចចិត្តស្រដៀងនេះដែរ។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តនេះ អាច ត្រូវបាន ប្រធានាធិបតីលោក Donald Trump ប្រើសិទ្ធិជំទាស់ ខណៈដែល“ សម្ព័ន្ធភាព” រវាងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យភាគច្រើន ជាមួយ សមាជិកសភាគណបក្យសាធារណៈរដ្ឋ មួយចំនួនតូច មិនមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីដណ្ដើមបានជ័យជំនះឡើយ។
កាយវិការនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលមូលដ្ឋាន al-Taji ដែលមានទាហានបរទេសឈរជើងនៅភាគខាងជើងទីក្រុងបាកដាដរបស់អ៊ីរ៉ាក់ត្រូវរង ការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ១០ គ្រាប់ ដោយសម្លាប់មនុស្សចំនួន ៣ នាក់និងរងរបួសជាច្រើននាក់ទៀត៕