សភាសហរដ្ឋអាមេរិកអនុម័តលើកញ្ចប់ថវិកាជំនួយជំងឺកូវីដ- ១៩ មានតម្លៃ ១,៩ទ្រីលានដុល្លារអាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា សភាជាន់ទាបអាមេរិកបានបោះឆ្នោតដើម្បីអនុម័តលើ កញ្ចប់ថវិកាជំនួយដ៏ធំសម្បើម ដែលលើកសំណើរដោយប្រធានាធិបតី លោក ចូបៃដិន (Joe Biden) ដោយមានសំឡេងគាំទ្រចំនួន ២២០ សំឡេង និង ២១១ សំឡេងប្រឆាំង។
សភាសហរដ្ឋអាមេរិកអនុម័តលើកញ្ចប់ថវិកាជំនួយជំងឺកូវីដ- ១៩ មានតម្លៃ ១,៩ទ្រីលានដុល្លារអាមេរិក - ảnh 1ទីស្នាក់ការកណ្តាលសភាអាមេរិកនៅទីក្រុង Washington D.C      ( រូបថត៖ Stanford News)

ហេតុដូច្នេះ ស្រដៀងនឹងការបោះឆ្នោតនៅព្រឹទ្ធសភាកាលពីមុននោះ ដែលគ្មានសមាជិកសភាជាន់ទាបនៃគណបក្សសាធារណរដ្ឋណាម្នាក់ គាំទ្រចំពោះ    សេចក្តីព្រាងច្បាប់នេះទេ។

សេចក្តីព្រាងច្បាប់មានឈ្មោះថា “ ផែនការជួយ       សង្គ្រោះសហរដ្ឋ អាមេរិក” នឹងជួយគាំទ្រដោយផ្ទាល់ដល់ប្រជាជនអាមេរិកម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១.៤០០ ដុល្លារអាមេរិក ព្រមទាំងពន្យាពេលការផ្តល់ជំនួយឧបត្ថម្ភសម្រាប់មនុស្សគ្មានការងារធ្វើរាប់លាននាក់ និងផ្លាស់ប្តូរបទបញ្ញត្តិពន្ធមួយចំនួន ដើម្បីជួយគាំទ្រដល់គ្រួសារដែលមានកុមារផងដែរ។ សេចក្តីព្រាងច្បាប់នេះក៏បានលៃទុកថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើតេស្តិ៍ជំងឺកូវីដ-១៩ ស្វែងរកជនពាក់ព័ន្ធ និងអភិវឌ្ឍន៍វ៉ាក់សាំង ដោយឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់ប្រធានាធិបតីអាមេរិក លោក ចូបៃដិន គឺត្រូវផលិតវ៉ាក់សាំងកូវីដ-១៩ឲ្យបានគ្រប់គ្រាន់សម្រាប់ជនជាតិអាមេរិកទាំងអស់នៅដំណាច់ខែឧសភាខាងមុខនេះ៕

ប្រតិកម្មទៅវិញ