អគារក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី។ រូបថត៖ rianovost |
នាថ្ងៃទី ២២ ខែកុម្ភៈ ក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ីបានអនុម័តលើគម្រោងច្បាប់ស្ដីពីការផ្អាកសន្ធិសញ្ញាកំណត់អាវុធវាយប្រហាររជាយុទ្ធសាស្ត្រ (New START) ។
មុននោះ នាថ្ងៃដដែល ឌូម៉ាជាតិ (សភាជាន់ទាប) រុស្ស៊ីក៏បានអនុម័តលើគម្រោងច្បាប់នេះផងដែរ ក្រោយពីត្រូវបានប្រធានាធិបតីរុស្ស៊ីលោក V.Putin ដាក់ជូនមួយថ្ងៃមុននោះ។ គម្រោងច្បាប់នេះនឹងចូលជាធរមាននៅពេលប្រកាសជាផ្លូវការ។ សេចក្ដីសម្រេចចូលរួមសន្ធិសញ្ញាវិញ នឹងត្រូវបានលោកប្រធានាធិបតីរុស្ស៊ីនាំចេញ។
ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា “សេចក្ដីសម្រេចផ្អាក New START របស់ទីក្រុងម៉ូស្គូអាចផ្លាស់ប្ដូរបាន។ រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមសន្ធិសញ្ញា New START វិញភ្លាមៗនៅពេលដែលឃើញថា ប្រទេសលោកខាងលិចមានឆន្ទៈពិចារណាលើការព្រួយបារម្ភរបស់ទីក្រុងម៉ូស្គូ។
នាថ្ងៃទី ២២ កុម្ភៈដដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរំងាប់អារម្មណ៍សម្ព័ន្ធមិត្តនៃសន្និសញ្ញាអាត្រង់ទិកខាងជើង (ណាតូ) ក្រោយពីការព្រមាននុយក្លេអ៊ែររបស់រុស្ស៊ី។ អញ្ជើញថ្លែងក្នុងការចរចាជាមួយសម្ព័ន្ធមិត្តណាតូនៅទីក្រុង Warsaw ប៉ូឡូញ លោក Biden បានអះអាងពីការសន្យារបស់អាមឹរិកចំពោះសន្តិសុខនៃបណ្ដាប្រទេសជាសមាជិក ជាក់ស្ដែងមាត្រា ៥ បានចែងថា ការវាយប្រហារមិនថាលើប្រទេសណាមួយដែលជាសមាជិកណាតូ គឺត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំងអស់ ដោយតម្រូវឲ្យបណ្ដាប្រទេសចាំបាច់ត្រូវមានប្រតិកម្មរួម ដើម្បីធានាសន្តិសុខក្នុងតំបន់៕