សភាឌូម៉ាជាតិរុស្ស៊ីបានអនុម័តលើច្បាប់ស្តីពីការរួមបញ្ចូលតំបន់ថ្មីចំនួន ៤

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ៣ ខែតុលា សភាឌូម៉ាជាតិរុស្ស៊ីបានអនុម័តលើសេចក្តីព្រាងច្បាប់រដ្ឋ ធម្មនុញ្ញស្តីពីការរួមបញ្ចូលតំបន់ Donetsk, Lugansk, Kherson និង Zaporozhie នៃ ប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសនេះ។ 

សភាឌូម៉ាជាតិរុស្ស៊ីបានអនុម័តលើច្បាប់ស្តីពីការរួមបញ្ចូលតំបន់ថ្មីចំនួន ៤ - ảnh 1សម័យប្រជុំនៃសភាឌូម៉ាជាតិរុស្ស៊ី។ ប្រភព៖ rianovosti
មុននោះ នាថ្ងៃទី ៣០ កញ្ញា ប្រធានាធិបតី រុស្ស៊ី លោក V.Putin និងថ្នាក់ដឹកនាំតំបន់ទាំង ៤ គឺ Donetsk, Lugansk, Kherson និង Zaporozhie បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការរួមបញ្ចូលទឹកដីទាំងនេះទៅក្នុង ប្រទេសរុស្ស៊ី។ នៅថ្ងៃទី ២ ខែតុលា តុលាការរដ្ឋធម្មនុញ្ញសហព័ន្ធរុស្ស៊ីបានទទួល ស្គាល់កិច្ចព្រមព្រៀងខាងលើគឺស្របតាមច្បាប់មូលដ្ឋាន។ នៅក្នុងកិច្ចប្រជុំនោះ បន្ទាប់ ពីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះ សភាឌូម៉ា របស់រុស្ស៊ីបានឯកភាព ហើយអនុម័តក្នុងពេលដំណាលគ្នាលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញទាំងបួន ស្តីពីការ រួមបញ្ចូលតំបន់ Donetsk, Lugansk, Kherson និង Zaporozhie ទៅក្នុងប្រទេសរុស្ស៊ី។
យោងទៅតាមច្បាប់ ប្រជាពលរដ្ឋនៃតំបន់ថ្មីៗទាំងនោះ ត្រូវបានទទួលស្គាល់ជា ពលរដ្ឋរុស្ស៊ីចាប់ពីថ្ងៃដែលគេត្រូវបានរួមបញ្ចូលទៅក្នុងប្រទេសរុស្ស៊ី - ថ្ងៃទី ៣០ ខែ កញ្ញា។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែនដីថ្មី ត្រូវបានធានាសិទ្ធិការងារ ហើយ ឯកសារដែលបានចេញផ្សាយកាលពីមុនរបស់ពួកគេស្ដីពីកម្រិតអប់រំ បទពិសោធន៍ ការងារ សិទ្ធិទទួលបានប្រាក់សោធន ឧបត្ថម្ភសង្គម និងសុខាភិបាលក៏ត្រូវបាន ទទួលស្គាល់ផងដែរ៕

ប្រតិកម្មទៅវិញ