លោក Suga Yoshihide នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ រ៉យទ័រ) |
ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី លោក Suga Yoshihide នឹងបន្តប្រកាន់ខ្ជាប់គោលមាគ៌ារបស់នាយករដ្ឋមន្រ្តី លោក Abe Shinzo ដោយផ្ដោតសំខាន់លើ ការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ពង្រឹងសកម្មភាពកិច្ចការបរទេស ជាពិសេសគឺទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។ នាយករដ្ឋ មន្រ្តីថ្មីលោក Suga នឹងប្រកាស សមាសភាពគណៈរដ្ឋមន្រ្តីថ្មីនាពេលឆាប់ៗ ហើយនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការនៅក្នុងពិធីមួយដែលធ្វើឡើងនៅព្រះបរមរាជវាំង។ បន្ទាប់មក លោកនឹងធ្វើសន្និសីទកាសែតផ្លូវការជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីផងដែរ៕