សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើតនិងសមុទ្រ Hoa Tung

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៤ធ្នូ ដោយទទួលបានសម្លេង
គាំទ្រជាអតិបរមា សភា ជាន់ទាបអាមេរិកបានអនុម័ត
លើសេចក្តីសម្រេចចិត្ត

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមុទ្រខាងកើតនិងសមុទ្រ Hoa Tung - ảnh 1
នាវារបស់ចិនលើសមុទ្រខាងកើត (រូបថតៈ Reuters)


(VOVworld)-នាព្រឹកថ្ងៃទី៤ធ្នូ ដោយទទួលបានសម្លេងគាំទ្រជាអតិបរមា សភាជាន់
ទាបអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្ត ដែលសង្កត់ធ្ងន់ទៅលើភាពចំបាច់
ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព ដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ សម្រាប់ជំលោះដែនដីនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ សេចក្តីសម្រេច
ចិត្តមានអត្តលេខ H.Res-714 នេះបានសរឲ្យឃើញ នូវការយកចិត្តទុកដាក់ដ៏
ជ្រាលជ្រៅ របស់អ្នកតាក់តែងច្បាប់អាមេរិក ចំពោះ បំរ៉ែបំរួលកាន់តែស្មុគ្រស្មាញ
ពីមួយថ្លៃទៅមួយថ្ងៃក្នុងតំបន់ ក្នុងនោះមានសមុទ្រ ខាងកើត។ សេចក្តីសម្រេច
ចិត្តនេះ បានអះអាងជាថ្មីម្តងទៀត ការគាំទ្ររបស់ អាមេរិកចំពោះសេរីភាពនាវាចរ
ណ៍ និងប្រើប្រាស់តំបន់សមុទ្រ​ លំហរអាកាស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមច្បាប់
អន្តរជាតិ។ សេចក្តីសម្រេចចិត្តនេះ បាន អំពាវនាវបណ្តាប្រទេសអាស៊ាន សម្ព័ន្ធ
មិត្តរបស់អាមេរិកនិងបណ្តាប្រទេសដែល កំពុងមានជំលោះ រួមគ្នាស្វែករកដំណោះ
ស្រាយដោះស្រាយជំលោះដោយសន្តិ វិធី តាមរយៈការប្រតិវបត្តិ​សេចក្តីថ្លែង
ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត(DOC)និងឈាន
ទៅសម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)៕

ប្រតិកម្មទៅវិញ