សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយហ៊្សកដានី

Chia sẻ
(VOVworld)-នាថ្ងៃទី៧កក្កដា សភាជាន់ទាបរបស់
អាមេរិក បានអនុម័តលើសេច ក្តីព្រាងច្បាប់១ ដោយ
អនុញ្ញត្តិឲ្យបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយ
ហ៊្សកដានី

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយហ៊្សកដានី - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបរបស់អាមេរិក Ed Royce
(រូបថត AFP/TTXVN)


(VOVworld)-នាថ្ងៃទី៧កក្កដា សភាជាន់ទាបរបស់អាមេរិក បានអនុម័តលើសេច
ក្តីព្រាងច្បាប់១ ដោយអនុញ្ញត្តិឲ្យបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយ
ហ៊្សកដានី ក្នុងនោះមានការជម្រុញលឿនការលក់សព្វាវុធឲ្យសម្ព័ន្ធមិត្តនៅមជ្ឈឹម
បូព៌ា សំដៅទប់ទល់នឹងរាល់ការគំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃពី លិទ្ធិអ៊ីស្លាមជ្រុលនិយម។ នាបច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូន ព្រឹទ្ធសភាពិនិត្យមើល។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភា ជាន់ទាប
របស់អាមេរិក Ed Royce បានអះអាងថា សេចក្តីព្រាងច្បាប់នេះបានផ្ញើរ សារ១
ដែលគាំទ្រយ៉ាងខ្លាំងក្លារទៅកាន់ហ៊្សកដានី។ តាមលោក Royce ថា ហ៊្សកដានី
កំពុងស្ថិតលើសមរភូមិមុខ ក្នុងការប្រយុទ្ធប្រឆាំងពួកឧទ្ទាម IS និង ក៏ជាប្រទេស
រងការគាបសង្កត់ពីវិបត្តិរបស់ជនភៀសខ្លួននៅស៊ីរីផងដែរ។ មន្ត្រីរូប នេះបានសង្កត់
ធ្ងន់ថា ការដែលអាមេរិកជួយឧបត្ថម្ភហ៊្សកដានីនឹងដើរតួនាទី សំខាន់ក្នុង
កាលៈទេសៈដែលប្រទេសនៅមជ្ឈឹមបូព៌ានេះកំពុងប្រឈមមុខនឹង រាល់ការ
សាកល្បងសន្តិសុខពោលខាងលើ៕

ប្រតិកម្មទៅវិញ