សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីអ៊ីរ៉ង់ និង ស.ប.ប.ក.

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ កក្កដា សភាជាន់ទាបអាមេរិកបានអនុម័តលើគំរោង ច្បាប់ស្តីអំពីការអនុវត្តបទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីអ៊ីរ៉ង់និង ស.ប.ប.ក.។ 
សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីអ៊ីរ៉ង់ និង ស.ប.ប.ក.   - ảnh 1 សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីអ៊ីរ៉ង់ និង ស.ប.ប.ក.  

(VOVworld) – នាថ្ងៃទី ២៥ កក្កដា សភាជាន់ទាបអាមេរិកបានអនុម័តលើគំរោង ច្បាប់ស្តីអំពីការអនុវត្តបទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីអ៊ីរ៉ង់និង ស.ប.ប.ក.។ ដោយមានសម្លេងគាំទ្រយ៉ាងហោចណាស់ចំនួន ៤១៩ និងសម្លេងប្រឆាំងចំនួន ៣ តែប៉ុណ្ណោះ សភាជាន់ទាប់អាមេរិកបានអនុម័តលើឯកសារពោលខាងលើ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ បណ្ដាសមាជិកសភាអាមេរិកសម្រេចរឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើ រុស្ស៊ីដោយសារប្រទេសនេះបានធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ក៏ដូចជា ទង្វើរបស់រុស្ស៊ីនៅអ៊ុយក្រែននិងស៊ីរី ផងដែរ។ ក្នុងពេលនោះ អ៊ីរ៉ង់និង ស.ប.ប.ក. ត្រូវបានរួមបញ្ជូលក្នុងបញ្ជីឈ្មោះដាក់ ទណ្ឌកម្មដោយសារកម្មវិធីអភិវឌ្ឍន៍កាំជ្រួចមីស៊ីលនិងជួយឧបត្ថម្ភភេវរកម្ម៕ 

ប្រតិកម្មទៅវិញ