សភាជាន់ទាបអាមេរិកអនុម័តលើគម្រោងច្បាប់ជៀសវាងការបិទទ្វាររដ្ឋាភិបាល

Chia sẻ
(VOVWORLD) - គួរកត់សម្គាល់ថា គម្រោងច្បាប់នេះ ទទួលបានការគាំទ្រពីសមាជិកសភាប្រជាធិបតេយ្យមួយចំនួនធំនៅក្នុងសភាជាន់ទាប ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
សភាជាន់ទាបអាមេរិកអនុម័តលើគម្រោងច្បាប់ជៀសវាងការបិទទ្វាររដ្ឋាភិបាល - ảnh 1ប្រធានសភាជាន់ទាបអាមេរិក Kevin McCarthy ។ រូបថត៖ AFP/TTXVN

ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីជៀសវាងការបិទទ្វាររដ្ឋាភិបាលមួយផ្នែក សភាជាន់ទាបអាមេរិកកាលពីម្សិលមិញ (ថ្ងៃទី ៣០ ខែកញ្ញា) បានអនុម័តគម្រោងច្បាប់ថវិកាបណ្តោះអាសន្នមួយដែលមានសំឡេងគាំទ្រ ៣៣៥ និង ៩១ សំឡេងប្រឆាំង។ គួរកត់សម្គាល់ថា គម្រោងច្បាប់នេះ ទទួលបានការគាំទ្រពីសមាជិកសភាប្រជាធិបតេយ្យមួយចំនួនធំនៅក្នុងសភាជាន់ទាប ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។

គម្រោងច្បាប់នេះស្នើឡើងដោយប្រធានសភាជាន់ទាបលោក Kevin McCarthy សំដៅផ្តល់ថវិកាដល់រដ្ឋាភិបាលក្នុងរយៈពេល ៤៥ ថ្ងៃ ប៉ុន្តែមិនរាប់បញ្ចូលជំនួយបន្ថែមសម្រាប់អ៊ុយក្រែនទេ។ គេរំពឹងថា គម្រោងច្បាប់នេះ នឹងត្រូវបានដាក់ជូនព្រឹទ្ធសភាសម្រាប់ការបោះឆ្នោត មុនពេលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីលោក Joe Biden ដោយហេតុនេះជៀសវាងការបិទទ្វាររដ្ឋាភិបាលមួយផ្នែករហូតដល់ពាក់កណ្តាលខែវិច្ឆិកា។

ប្រសិនបើគម្រោងច្បាប់មិនត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភានោះ នៅម៉ោង០ និង១នាទីថ្ងៃទី ១ ខែតុលា (ម៉ោងក្នុងស្រុក) រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងត្រូវបិទទ្វារជាផ្លូវការមួយផ្នែក។ ដូច្នេះហើយ បុគ្គលិកសហរដ្ឋមួយចំនួនធំនឹងត្រូវឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល៕

ប្រតិកម្មទៅវិញ