និមិត្តរូប TikTok នៅលើអេក្រង់ទូរសព្ទនៅរដ្ឋ Virginia សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN |
នាថ្ងៃទី ២០ ខែមេសា ម៉ោងក្នុងស្រុក សភាជាន់ទាបសហរដ្ឋអាមេរិកបានអនុម័តគម្រោងច្បាប់ចាប់បង្ខំ TikTok ឱ្យដកទុនចេញពីក្រុមហ៊ុនមេ ByteDance នៅចិន បើមិនដូច្នេះទេ នឹងប្រឈមមុខនឹងការហាមឃាត់នៅទូទាំងសហរដ្ឋអាមេរិកដែលមានអ្នកប្រើប្រាស់ប្រហែល ១៧០ លាននាក់។ TikTok បានរិះគន់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់របស់សភាជាន់ទាបអាមេរិក។ អ្នកនាំពាក្យ TikTok បាននិយាយថា គម្រោងច្បាប់នេះដែលបានអនុម័តពីសភាទាំងពីររបស់អាមេរិកនឹង
ជាន់ឈ្លីសិទ្ធិបញ្ចេញមតិដោយសេរីរបស់ជនជាតិអាមេរិកចំនួន ១៧០ លាននាក់ បំផ្លិចបំផ្លាញអាជីវកម្មចំនួន ៧ លាន និងបិទវេទិកាដែលផ្តល់វិភាគទានចំនួន ២៤ ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិកជារៀងរាល់ឆ្នាំ៕