សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាមួយអត្រាសំឡេងឆ្នោត ២២៦/១៩៦ ដោយសមាជិកភាគច្រើននៃគណបក្សសាធារណរដ្ឋគាំទ្រសេចក្តីព្រាងច្បាប់នេះ ខណៈដែលគណបក្សប្រជាធិបតេយ្យភាគច្រើនបានជំទាស់នឹងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណបក្សសាធារណរដ្ឋនាំចេញកាលពីថ្ងៃទី ៣១ ខែតុលា ដោយផ្តល់ជំនួយត្រឹមតែ ១៤,៣ ពាន់លានដុល្លារដល់អ៊ីស្រាអែល ផ្ទុយពីសំណើរបស់សេតវិមានដែលផ្តល់ជំនួយចំនួន ១០៦ ពាន់លានដុល្លារដល់អ៊ីស្រាអែល និងអ៊ុយក្រែន។ កញ្ចប់ជំនួយ ១៤,៣ ពាន់លានដុល្លារ ដោយគណបក្សសាធារណរដ្ឋស្នើឡើងដូចពោលខាងលើ ក៏មិនរាប់បញ្ចូលជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ដូចដែលបានស្នើសុំដោយសេតវិមានដែរ៕