សភាជាន់ទាបអង់គ្លេសបដិសេដលើសំណើរចំនួន៤ស្តីពីការជ្រើសរើសជំនួសឲ្យកិច្ចព្រមព្រៀង Brexit

Chia sẻ
(VOVWORLD) - សំណើរចំនួន ៤ ស្តីពីការជ្រើសរើសជំនួសឲ្យកិច្ចព្រមព្រៀង Brexit របស់    រដ្ឋាភិបាលអង់គ្លេស ដែលនាំចេញក្នុងការបោះឆ្នោះនៅសភាជាន់ទាបកាលពីយប់ថ្ងៃទី ១ ខែមេសាកន្លងទៅ សុទ្ធតែមិនទទួលបានសំលេងគាំទ្រ ៥០+១ នោះទេ។
សភាជាន់ទាបអង់គ្លេសបដិសេដលើសំណើរចំនួន៤ស្តីពីការជ្រើសរើសជំនួសឲ្យកិច្ចព្រមព្រៀង Brexit - ảnh 1 សភាជាន់ទាបអង់គ្លេសបដិសេដលើសំណើរចំនួន៤ស្តីពីការជ្រើសរើសជំនួសឲ្យកិច្ចព្រមព្រៀង Brexit

សមាជិកសភាជាន់ទាបអង់គ្លេសមិនស្វែងរកបាននូវដំណោះស្រាយណាមួយជំនួសឲ្យកិច្ចព្រមព្រៀង Brexit របស់រដ្ឋាភិបាលឡើយ។ រាល់សំណើរត្រូវបានយកមកពិភាក្សា និងត្រូវបោះឆ្នោតនាយប់ថ្ងៃទី ១ខែមេសា ដោយប្រធានសភាជាន់ទាប លោក Jonh Bercow ជ្រើសរើសរួមមាន៖ អង់គ្លេសស្ថិតនៅក្នុងសម្ព័ន្ធភាពពន្ធគយ, ទំនាក់ទំនងអង់គ្លេស - EU ក្រោយ Brexit តាមរូបសណ្ឋានន័រវែស - EU នាពេលបច្ចុប្បន្ន ឬហៅថាសំណើរស្តីពីទីផ្សាររួមកំណែ ២.០ ព្រមទាំងលើកសំណើរស្តីពីការធ្វើប្រជាមតិ និងសំណើរអនុញ្ញាតឲ្យរដ្ឋសភាមានសិទ្ធិរាំងស្កាត់ Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយផងដែរ។ ថ្លែងមតិបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតនេះ រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា  Brexit លោក Stephen Barclay បានឲ្យដឹងថា ជម្រើសតែមួយគត់នៅសេសសល់នាបច្ចុប្បន្ននេះគឺត្រូវស្វែងរកឲ្យបាននូវវិធានការណាមួយដើម្បីឲ្យប្រទេសអង់គ្លេសចាកចេញ EU ដោយមានកិច្ចព្រមព្រៀងផងដែរ៕

ប្រតិកម្មទៅវិញ