សភាជាន់ទាបរុស្ស៊ីអនុម័តលើការតែងតាំងលោក Medvedev កាន់ដំណែងជានាយករដ្ឋមន្ត្រី |
នាថ្ងៃទី ៨ ឧសភា ឌុយមាជាតិរុស្ស៊ី (សភាជាន់ទាប) បានអនុម័តលើការ តែងតាំងលោក Dmitry Medvedev ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ។ ដូច្នេះ លោក Dmitry Medvedev នឹងបន្តកាន់ដំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០១២ មក។ មុននេះ នាថ្ងៃទី ៧ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជ្រើសតាំងលោក Dmitry Medvedev កាន់ដំណែងជានាយករដ្ឋមន្ត្រីប្រទេសនេះនាអាណត្តិថ្មី៕