សភាជាន់ទាបជប៉ុនអនុម័តលើសេចក្តីព្រាងថវិកា

Chia sẻ
(VOVWORLD) - យោងតាមរដ្ឋធម្មនុញ្ញជប៉ុន សេចក្តីព្រាងថវិកានឹងត្រូវបានអនុម័តដោយស្វ័យប្រវត្តិបន្ទាប់ពី ៣០ ថ្ងៃ ក្រោយពេលដាក់ជូនព្រឹទ្ធសភា។
សភាជាន់ទាបជប៉ុនអនុម័តលើសេចក្តីព្រាងថវិកា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំសភាមួយនៅជប៉ុន (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំពេញអង្គ នារសៀលថ្ងៃទី ២៨ ខែកុម្ភៈ សភាជាន់ទាបជប៉ុនបានអនុម័តលើ សេចក្តីព្រាងថវិការដ្ឋសម្រាប់ឆ្នាំ សារពើពន្ធ ២០២០ (ចាប់ពីខែមេសា ឆ្នាំ ២០២០) ដែលមានតម្លៃសរុប ១០២ ៦៦០ ពាន់ លានយ៉េន (៩៤៤ ពាន់លានដុល្លារអាមេរិក) ដែលជាចំនួនច្រើនបំផុតតាំងពីមុនមក។ ថវិកានេះ មាន ៥ ៣១០ ពាន់លានយ៉េនសម្រាប់ថរិកាការពារជាតិ និង និង ១ ៧៨០ ពាន់លានយ៉េនសម្រាប់កញ្ចប់វិធានការជួយឧបត្ថម្ភសេដ្ឋកិច្ច ដែលធ្លាប់ ជួបការលំបាក តាំងពីរដ្ឋាភិបាលជប៉ុនដំឡើងពន្ធ លើទំនិញប្រើប្រាស់ពី ៨% ទៅ ១០% តាំងពីរដើមខែតុលា ឆ្នាំ២០១៩។

យោងតាមរដ្ឋធម្មនុញ្ញជប៉ុន សេចក្តីព្រាងថវិកានឹងត្រូវបានអនុម័តដោយស្វ័យប្រវត្តិបន្ទាប់ពី ៣០ ថ្ងៃ ក្រោយពេលដាក់ជូនព្រឹទ្ធសភា៕

ប្រតិកម្មទៅវិញ