សម័យប្រជុំរដ្ឋសភាជប៉ុន |
CPTPP នឹងមានសុពលភាពក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីការដែលមានប្រទេសជាសមាជិកយ៉ាងហោច ៦ សម្រេចរួចរាល់ការផ្តល់ឯកសារសម្រាប់កិច្ចព្រមព្រៀងនេះ។ នាបច្ចុប្បន្នមានតែម៉ិកស៊ិកបានសម្រេចរួចរាល់រាល់បែបបទនេះផងដែរ។
ជប៉ុនមានសង្ឃឹមថានឹងធានាឲ្យ CPTPP ចូលជាធរមាននាពេលឆាប់ៗខាងមុខ ពោលគឺបន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Shinzo Abe កំពុងជំរុញពាណិជ្ជកម្មសេរី ក្នុងកាលៈទេសៈមានមានការព្រួយបារម្ភអំពីគោលនយោបាយគាំពារពាណិជ្ជកម្មរបស់រដ្ឋអំណាចប្រធានាធិបតី អាមេរិក លោក Donald Trump ។
សូមគូសបញ្ជាក់ថា CPTPP ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅនៅឈីលីរវាងប្រទេសជាសមាជិកទាំង ១០ រួមមានអូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ប៉េរូ សិង្ហបុរី និងវៀតណាម៕