(VOVworld) - ចាប់ពីថ្ងៃទី៨ដល់ទី១២ តុលា ពិធីបុណ្យសៀវភៅរាត្រីឆ្នាំ២០១៤ នឹង
ប្រព្រឹត្តិទៅនៅរដ្ឋធានីហាណូយ។ព្រឹត្តការណ៍ប្រចាំឆ្នាំនេះ គឺសំដៅលើកតម្កើង
នូវវប្បធម៏អាន និងតំលៃវប្បធម៏ប្រពៃណីផ្សេងៗ បង្កើតបរិយាកាសដ៏មានអត្ថន័យ គួរឲ្យទាក់ទាញសំរាប់អ្នកចូលចិត្តសៀវភៅ។
|
ពិធីបុណ្យសៀវភៅរាត្រីឆ្នាំ២០១៣ |
នៅពិធីបុណ្យនេះ នឹងមានសៀវភៅដ៏ល្អ ថ្លៃថ្លាអំពីហាណូយ ដែលបានឧទ្ទេសនាម
ជាលើកដំបូងទៅមិត្តអ្នកអាន។ក្រៅពីនោះ ក៏មានវណ្ណកម្មផ្សេងៗអំពីហាណូយ
ដែលត្រូវបានជំនាន់អ្នកអានជាច្រើននិយមចូលចិត្តផងដែរ។
ក្នុងពិធីបុណ្យសៀវភៅនេះ បានប្រព្រឹត្តិទៅសកម្មភាពជួបប្រាស្រ័យជាមួយអ្នក
និពន្ធល្បីល្បាញ់ និងអ្នកបកប្រែសៀវភៅមានកិត្យានុភាពនៅវៀតណាម និង
បណ្ដាសកម្មភាពឧទ្ទេសនាមសៀវភៅ សំដៅផ្សព្វផ្សាយចំណេះដឹង អប់រំបំណិន
ជីវិតសំរាប់យុវវ័យ ទៀតផង៕