|
ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស-ក្រលែកមើលពីសមុទ្រ” (Image: Vietnam+) |
(VOVworld) – នាម៉ោង ៨ ថ្ងៃទី ៨ មិថុនា ខាងមុខ លើកាណាល់ទូរទស្សន៍ VTV1 ស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស
-ក្រលែកមើលពីសមុទ្រ” នឹងប្រព្រឹត្តទៅនៅ ទីកន្លែងចំនួន ៣ ក្នុងទូទាំងប្រទេស
វៀតណាមគឺ៖ រដ្ឋធានីហាណូយ សួនឧទ្យាន សមុទ្រខាងកើតលើវិថី Truong Sa
និងវិថី Hoang Sa (ទីក្រុង Da Nang - ភាគកណ្ដាលវៀតណាម) និងស្រុកកោះ Ly
Son (ខេត្ត Quang Ngai)។ នេះគឺជាកម្មវិធីស្នូលរបស់ស្ថានីយ៍ទូរទស្សន៍ជាតិវៀត
ណាមដែលឃោសនាអំពីអធិបតេយ្យភាពនិងបូរណៈភាពដែនដីចំពោះកោះ
សមុទ្ររបស់វៀតណាម។ តាមរយៈកម្មវិធីនេះ ប្រជាជន វៀតណាមនិងមិត្តភិក្ត
អន្តរជាតិនឹងឃើញរូបភាពដែលបង្ហាញយ៉ាងច្បាស់លាស់ស្តីពីអធិបតេយ្យរបស់
វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa។ កម្មវិធីក៏ មានការជួយ
ប្រាស្រ័យជាមួយប្រជាជននិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់ប្រទេសជាតិផងដែរ៕