មហោស្រពផ្កាក្ងោកក្រហម ២០១៧ (VOV) |
កម្មវិធីនេះមានការចូលរួមសម្ដែងរបស់តារាចម្រៀងដ៏ស្បីឈ្មោះរបស់វៀតណាម ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ស្អប្រលើរក្នុងបេះដូងប្រជាជននិងភ្ញៀវទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយ ឧទ្ទេសនាមរូបភាពនៃទីក្រុង Hai Phong ជាមួយមិត្តភក្តិអន្តរជាតិ។ ចូលរួមកម្មវិធីនេះ លោក Nguyen Ngoc Duy ជាពលរដ្ឋមួយរូបនៅទីក្រុង Hai Phong បាន ចែករំលែកថា៖
“ខ្ញុំឃើញថាកម្មវិធីនេះត្រូវបានរៀបចំឡើងដ៏មហោឡារឹក ហើយជួយឱ្យប្រជាពលរដ្ឋមានមោទនភាពអំពីស្រុកកំណើតក៏ដូចជាទីក្រុងផងដែរ។ នាប៉ុន្មានឆ្នាំកន្លងទៅទីក្រុង Hai Phong ជាទីក្រុងមួយត្រូវបានបណ្ដាក់ទុនយ៉ាងខ្លាំងលើវិស័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ ហើយជួយឲ្យសេដ្ឋកិច្ច Hai Phong មានជំហានអភិវឌ្ឍន៍ដ៏ល្អនាឆ្នាំកន្លងមកនេះ”។
នៅក្នុងក្របខ័ណ្ឌនៃមហោស្រពផ្កាក្ងោកក្រហម២០១៧នោះក៏មានរៀបចំទិវាទេសចរណ៍ Hai Phong ការតាំងពិព័រណ៍ស្ដីពីរូបភាពសិល្បៈវៀតណាមនៅឆ្នាំ ២០១៧ ជាដើម៕