ស.ប.បកូរ៉េប្រកាសពីការបាញ់បង្ហោះសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ស.ប.បកូរ៉េ (KCNA) បានលើកច្បាស់ថា៖ “មីស៊ីលបានបាញ់ចំគោលដៅក្នុងចម្ងាយ៧០០ គីឡូម៉ែត្រ”។
នាថ្ងៃទី៦ ខែមករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) បានប្រកាសថា គេបានបាញ់បង្ហោះសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងមួយ គ្រាប់ កាលពីមួយថ្ងៃមុន។ ព្យុងយ៉ាងបានបញ្ជាក់ថា ការបាញ់បង្ហោះសាកល្បងប្រភេទ មីស៊ីលនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ស.ប.បកូរ៉េ (KCNA) បានលើកច្បាស់ថា៖ “មីស៊ីលបានបាញ់ចំគោលដៅក្នុងចម្ងាយ៧០០គីឡូម៉ែត្រ”។
មុននោះ នាព្រឹកថ្ងៃទី៥ ខែមករា ស.ប.បកូរ៉េបានបាញ់បង្ហោះអាវុធមួយប្រភេទមួយ ដែលត្រូវបានចាត់ទុកថា ជាមីស៊ីលផ្លោងចេញទៅសមុទ្រជប៉ុន។ នេះជាសកម្មភាព បង្ហាញកម្លាំងជាលើកដំបូងរបស់ព្យុងយ៉ាងក្នុងឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ