![ស.ប.បកូរ៉េច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីការបាញ់សាកល្បងកាំជ្រួច - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_09_08/trieu tien bac bo cao buoc cua lhq.jpg) |
ការបាញ់សាកល្បងកាំជ្រួចពីនាវាមុជទឹករបស់ស.ប.បកូរ៉េកាលពីថ្ងៃទី២៣ មេសា
(រូបថត៖AFP/ TTXVN) |
(VOVworld) - នាថ្ងៃទី៧ កញ្ញា ស.ប.បកូរ៉េ បានឡើងសម្លេងច្រានចោល
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលថ្កោលទោសការបាញ់
សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់ប្រទេសនេះ ព្រមទាំងព្រមានថា នឹងមាន
វិធាន ការគួរឲ្យកត់សម្គាល់ជាងមុន។អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេស
ស.ប.បកូរ៉េប្រកាសថា បម្រែបម្រួលពោលខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
ជា អំពើមិនអាចទទួលយកបានឡើយដោយសារវារំលោភទៅលើមោទនភាព
អធិបតេយ្យភាពនិងសិទ្ធិស្វ័យការពាររបស់ព្យុងយ៉ាង។អ្នកនាំពាក្យនេះក៏បាន
អះអាងថា ស.ប.បកូរ៉េនឹងបន្តបង្កើនសមត្ថភាពនុយក្លេអ៊ែរនៃប្រទេសនេះផងដែរ។
មុននោះនាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តលើសេចក្ដីថ្លែង
ការណ៍ទៅកាន់សារព័ត៌មានដោយថ្កោលទោសការដែលស.ប.បកូរ៉េបាញ់សាក
ល្បងកាំជ្រួចចំនួន៣គ្រាប់ទៅតំបន់សមុទ្រប៉ែកខាងកើតប្រទេសនេះកាលពីថ្ងៃ
ទី៥ កញ្ញា៕