ស.ប.ប.ក. អះអាងនូវជោគជ័យរបស់ការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ កក្កដា ទីភ្នាក់ងារសារព័ត៌មាន ស.ប.ប.ក. (KCNA) បានអះអាងថា៖ ប្រទេសនេះបានសាកល្បងបាញ់កាំជ្រួចឆ្លងទ្វីប ICBM Hwasong-14 ប្រកបដោយជោគជ័យ។
ស.ប.ប.ក. អះអាងនូវជោគជ័យរបស់ការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប - ảnh 1 ស.ប.ប.ក. អះអាងនូវជោគជ័យរបស់ការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប

(VOVworld) – នាថ្ងៃទី ២៩ កក្កដា ទីភ្នាក់ងារសារព័ត៌មាន ស.ប.ប.ក. (KCNA) បានអះអាងថា៖ ប្រទេសនេះបានសាកល្បងបាញ់កាំជ្រួចឆ្លងទ្វីប ICBM Hwasong-14 ប្រកបដោយជោគជ័យ។ ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក Kim Jong-un បានអះអាងថា៖ កម្មវិធីអភិវឌ្ឍន៍អាវុធរបស់ ស.ប.ប.ក. គឺជាទ្រពសម្បត្តិ ដ៏ថ្លៃថ្លារបស់ប្រទេសនេះដែលមិនអាចជំនួសបានឡើយ ហើយការធ្វើសាកល្បង បាញ់កាំជ្រួចនេះគឺជាការព្រមានចំពោះអាមេរិក។ លោក Kim Jong-un បានចាត់ ទុកដែរថា៖ អាមេរិកស្ថិតក្នុងចម្ងាយបាញ់កាំជ្រួចរបស់ព្យុងយ៉ាង។ ក្នុងពេលនោះ នាថ្ងៃទី ២៨ កក្កដា វិមានបញ្ចកោណបានជូនដំណឹងថា៖ មជ្ឈដ្ឋានមន្ត្រីយោធាជួរ មុខរបស់អាមេរិកនិងកូរ៉េខាងត្បូងបានពិភាក្សាជាបន្ទាន់អំពីប្រតិកម្មខាងយោធា បន្ទាប់ពីទង្វើបង្ករឿងហេតុរបស់ព្យុងយ៉ាង។ នៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ២៩ កក្កដា ប្រធានាធិបតីនៃប្រទេសនេះ លោក Moon Jea-in បានធ្វើជាអធិបតី កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ហើយថ្កោលទោសយ៉ាងខ្លាំងក្លាការ បាញ់កាំជ្រួចថ្មីបំផុតរបស់ ស.ប.ប.ក. ដែលបានរំលោភដ៏ធ្ងន់ធ្ងរសេចកក្តីសម្រេច ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ ពីកូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក៏បានរិះគន់ទង្វើនេះរបស់កូរ៉េខាងជើង ផងដែរ ហើយចាត់ទុកនេះ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខរបស់ជប៉ុន។ ក្នុងសេចក្តីប្រកាសនា យប់ថ្ងៃទី ២៩ កក្កដា សហភាពអឺរ៉ុប  (EU)  ហៅការបាញ់កាំជ្រួចរបស់ព្យុងយ៉ាង ជាការរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.៕

ប្រតិកម្មទៅវិញ