ស.ប.ប.ក. អះអាងថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនឹងមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ មិនា ស.ប.ប.ក. បានឲ្យដឹងថា៖ បណ្ដាបទដាក់ ទណ្ឌកម្មថ្មីរបស់អាមេរិកនឹងមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ ហើយព្យុង យ៉ាងបានរៀបចំ «ការតបតវិញ» របស់ខ្លួនដើម្បីប្រឆាំងជំទាស់ ព្រមទាំង អះអាង ថា៖ សេចក្តីព្រមាននាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពី «ដំណាក់កាលទី២» ក្នុងការប្រឆាំងព្យុងយ៉ាងនឹងគ្មានប្រសិទ្ធភាព ទាំងស្រុង។ 
ស.ប.ប.ក. អះអាងថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនឹងមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ - ảnh 1 ស.ប.ប.ក. អះអាងថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនឹងមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ

(VOVworld) – នាថ្ងៃទី ១ មិនា ស.ប.ប.ក. បានឲ្យដឹងថា៖ បណ្ដាបទដាក់ ទណ្ឌកម្មថ្មីរបស់អាមេរិកនឹងមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ ហើយព្យុង យ៉ាងបានរៀបចំ «ការតបតវិញ» របស់ខ្លួនដើម្បីប្រឆាំងជំទាស់ ព្រមទាំង អះអាង ថា៖ សេចក្តីព្រមាននាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពី «ដំណាក់កាលទី២» ក្នុងការប្រឆាំងព្យុងយ៉ាងនឹងគ្មានប្រសិទ្ធភាព ទាំងស្រុង។ ភាគីកូរ៉េខាងជើងបានឲ្យដឹងថា៖ បទដាក់ទណ្ឌកម្មរបស់លោក Donald Trump តម្រង់ទៅលើ ស.ប.ប.ក. គឺជាការរំលោភដ៏ធ្ងន់ធ្ងរទៅលើអធិប តេយ្យភាពនិងច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ដ៏ទូលំទូលាយ។ ក្នុង ព្រឹត្តិការណ៍ទាក់ទិនមួយទៀត វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានជូនដំណឹង ថា៖ នាថ្ងៃទី ១ មិនា ថ្នាក់ដឹកនាំ Moon Jae-in បានប្រកាសនឹងបញ្ជូនបេសកជន ពិសេសទៅ ស.ប.ប.ក.។ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុងការចរចា តាមទូរស័ព្ទដំបូងរវាងលោក Moon Jae-in និងប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីជំនួបជាន់ខ្ពស់កម្ររវាងប្រទេសកូរ៉េទាំងពីរ៕

ប្រតិកម្មទៅវិញ