ស.ប.ប.ក. ស្នើឲ្យបើកជើងហោះហើរត្រង់ទៅកាន់កូរ៉េខាងត្បូង |
នាថ្ងៃទី ៨ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Noh Kyu-duk បានឲ្យដឹងថា៖ ស.ប.ប.ក. បានលើកសំណើរបើកជើងហោះហើរអន្តរជាតិរវាងរដ្ឋធានីព្យុងយ៉ាងនៃប្រទេសនេះជាមួយទីក្រុង Incheon របស់កូរ៉េខាងត្បូង។ ការផ្តើមគំនិតនេះត្រូវបាននាំចេញក្នុងជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នាពេលថ្មីៗនេះ។ មុននេះ ជើងហោះហើរពីព្យុងយ៉ាងទៅទីក្រុង Incheon និងបញ្ច្រាសមកវិញត្រូវហោះហើរឆ្លងប្រទេសទី ៣៕