យន្តហោះ Apache បានហោះចេញពីមូលដ្ឋានយោធាអាមេរិកនៅ Pyeongtaek ភាគខាងត្បូងទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ដើម្បីចូលរួមសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
|
នាថ្ងៃទី ៨ ខែសីហា ស.ប.ប.ក បានរិះគន់កូរ៉េខាងត្បូងអំពីការធ្វើសមយុទ្ធយោធារួមរវាងប្រទេសនេះជាមួយអាមេរិក ក៏ដូចជាការដែលទីក្រុងសេអ៊ូលបានដាក់ពង្រាយយន្តហោះចម្បាំងដែលមានបច្ចេកវិទ្យាខ្ពស់ផងដែរ។ ទីក្រុងព្យុងយ៉ាងបានព្រមានទីក្រុងសេអ៊ូលថា "នឹងត្រូវសង់តម្លៃវិញ" ចំពោះភាពតានតឹងឡើងជណ្ដើរនៅលើ ឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប.ក (KCNA) បានដកស្រង់សេចក្តីប្រកាសមួយជាភាសាអង់គ្លេសរបស់គណកម្មការបង្រួបបង្រួមសន្តិភាពឡើងវិញរបស់ស.ប.ប.ក ដែលបានលើកឡើងយ៉ាងច្បាស់ថា ក្នុងកិច្ចព្រមព្រៀងស្ដីពីវិស័យយោធាតាមសេចក្ដីប្រកាស Panmunjom បានឯកភាពគ្នាផ្អាករាល់សកម្មភាពអមិត្ត។ ប៉ុន្តែបណ្ដាការធ្វើសមយុទ្ធយោធា ដែលត្រូវបានរដ្ឋអំណាចកូរ៉េខាងត្បូងអនុវត្តន៍ ជាមួយ ប្រទេសលោកខាងលិច ពីសតវត្សរ៍មួយ ដល់សតវត្សរ៍មួយទៀត គឺជាមូលហេតុ ដែលធ្វើឲ្យកើតភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយថែមទាំងរាំងស្កាត់ការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េផងដែរ៕