នាថ្ងៃទី ១១ សីហា មន្ត្រីមួយរូបនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា អ្នកតាក់តែងគោលនយោបាយនៃប្រទេសកូរ៉ទាំងពីរកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធ្វើទំនើប ភាវូបនីយកម្ម និងតភ្ជាប់ខ្សែផ្លូវដែកឆ្លងដែនឡើងវិញ។ តាមមន្ត្រីរូបនេះថា ភាគីទាំងពីរបានពិភាក្សាអំពីកាលវិភាគ និងកិច្ចការទាក់ទិននានានៃសកម្មភាពត្រួតពិនិត្យដីជាក់ស្ដែង ហើយគ្រោងនឹងចាប់ផ្ដើមនាចុងខែសីហានេះ។ នៅក្នុងជំនួបអន្តរកូរ៉េនាខែមេសាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានឯកភាពអំពីការធ្វើទំនើបកម្ម និងតភ្ជាប់ខ្សែផ្លូវដែក និងផ្លូវគោកឆ្លងដែនរវាងភាគីទាំងពីរឡើងវិញ៕