ស.ប.ប.ក. ប្រកាសអំពីការសាកល្បងអាវុធថ្មីប្រកបដោយជោគជ័យ នាថ្ងៃទី ១០ សីហា (VOV/KCNA) |
(VOVworld) – នាថ្ងៃទី ១១ សីហា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) បានប្រកាសថា៖ នាថ្ងៃទី ១០ សីហា ប្រទេសនេះបានដំណើរការសាកល្បងប្រភេទអាវុធថ្មីមួយក្រោមការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំ លោក Kim Jong Un ។ តាម KCNA បានឲ្យដឹងថា៖ លោក Kim Jong Un បានពេញចិត្តនឹងលទ្ធផលនៃការសាកល្បងដូចដែលបានពោលខាងលើ។ ទន្ទឹមនឹងនោះដែរ នាព្រឹកថ្ងៃទី ១០ សីហា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ព្យុងយ៉ាងបានបាញ់វត្ថុចំនួន ២ គ្រឿងដែលត្រូវបានចាត់ទុកថាជាមីស៊ីល មានរយៈចម្ងាយខ្លីចំនួន ២ គ្រឿង ពីទីក្រុង Hamhung ទៅតំបន់សមុទ្រជប៉ុន។ គូសបញ្ចាក់ថា៖ នេះគឺជាការបាញ់កាំជ្រួចលើកទី ៥ នៃ ស.ប.ក.ក. ក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ៕