ស.ប.ប.ក បញ្ជាក់ថាបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង

Chia sẻ
(VOVWORLD) - KCNA ក៏បានឲ្យដឹងថាការបាញ់សាកល្បងនេះបានសរឲ្យឃើញថា ប៉ារ៉ាម៉ែត្របច្ចេកទេសទាំងអស់បានឆ្លើយតបតាមតម្រូវការរចនា។
ស.ប.ប.ក បញ្ជាក់ថាបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង - ảnh 1ការបាញ់សាកល្បងមីស៊ីល  (រូបថត៖ AFP/VNA)

នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ស.ប.ប.ក បានបាញ់សាកល្បង មីស៊ីលល្បឿនលឿនជាងសម្លេង Hwasong-8 នៅ Toyang-ri ស្រុក Ryongrim ខេត្ត Jagang ។ នេះគឺជាព័ត៌មាន ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប.ក (KCNA) បញ្ជាក់នៅថ្ងៃទី ២៩ ខែកញ្ញា។

សារព័ត៌មាន KCNA បានបញ្ជាក់ថា“ ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសម្លេង ជាភារកិច្ចអាទិភាពចម្បង នៃផែនការរយៈពេល ៥ ឆ្នាំ លើវិស័យអាវុធយុទ្ធសាស្ត្រសំដៅអភិវឌ្ឍន៍ វិទ្យាសាស្ត្រការពារជាតិ និងប្រព័ន្ធសព្វាវុធ ដែលត្រូវបានលើកឡើងនៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សពលករ ស.ប.ប.ក ត្រូវបានជំរុញខ្លាំងតាមដំណើរការណ៍អភិវឌ្ឍន៍យ៉ាងរបៀបរៀបរយ វិទ្យាសាស្រ្ត និងគួរឲ្យជឿទុកចិត្ត”។ លើសពីនេះ KCNA ក៏បានឲ្យដឹងថាការបាញ់សាកល្បងនេះបានសរឲ្យឃើញថា ប៉ារ៉ាម៉ែត្របច្ចេកទេសទាំងអស់បានឆ្លើយតបតាមតម្រូវការរចនា។

សូមបញ្ជាក់ដែរថា នេះគឺជាការសាកល្បងអាវុធលើកទី ៦ របស់ស.ប.ប.ក ចាប់ពីដើមឆ្នាំ ២០២១ មកផងដែរ៕

ប្រតិកម្មទៅវិញ