លោក Kim Kye Gwan ទីប្រឹក្សាក្រសួងការបរទេស ស.ប.ប កូរ៉េ (រូបថត៖ Yonhap) |
នេះគឺជាសេចក្តីប្រកាសមួយដែលលោក Kim Yong- Chol អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ ស.ប.ប កូរ៉េ បានលើកឡើងដែលទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានផ្សាយចេញកាលពី ថ្ងៃទី ២៧ ខែតុលា។ នៅក្នុងអត្ថបទនោះ លោក Kim Yong- Chol បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើស.ប.ប កូរ៉េ ជំនួសឱ្យការផ្តោតការយកចិត្តទុកដាក់លើការអំពាវនាវរបស់ទីក្រុងព្យុងយ៉ាងស្តីពីការស្នើឲ្យទីក្រុងវ៉ាស៊ីនតោនទទួលយកវិធីសាស្រ្តថ្មីមួយ។ លើសពីនេះសហរដ្ឋអាមេរិកបានបន្តបង្ខិតបង្ខំបណ្តាប្រទេសដទៃទៀតឱ្យដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើ ស.ប.ប កូរ៉េទៀតផង៕