ការធ្វើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងមួយកាលពីឆ្នាំ២០១៦ (រូបថត៖ Japan Times) |
ក្រសួងការបរទេសកូរ៉េ ស.ប.ប កូរ៉េបានឲ្យដឹងថាការធ្វើសមយុទ្ធដូចពោលខាងលើនេះនឹងរំលោភបំពានលើកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំដំបូងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុននៅប្រទេសសិង្ហបុរីនៅខែមិថុនាឆ្នាំ ២០១៨ កន្លងទៅ។ សេចក្តីប្រកាសនេះ បានគូសបញ្ជាក់ពីការដែលអាមេរិកប្រកាសផែនការធ្វើសមយុទ្ធរួម ក្នុងរយៈពេលមួយខែតែប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចារថ្នាក់អ្នកជំនាញទទួលបរាជ័យ នោះអាចបានយល់ថាជាសេចក្តីប្រកាសប្រឈមមុខដាក់គ្នាប្រឆាំងនឹងស.ប.ប កូរ៉េ ផងដែរ៕