ស.ប.ប កូរ៉េ បាញ់បង្ហោះមីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថាការបាញ់បង្ហោះនេះត្រូវបានអនុវត្តន៍នៅតំបន់ Samsok ទីក្រុងព្យុងយ៉ាង នាវេលាម៉ោងប្រមាណ ៦ ព្រឹក។ JCS ក៏បានឲ្យដឹងថាកំពុងបង្កើនការឃ្លាំមើលរាល់ការវិវឌ្ឍ ហើយកងទ័ពនៃប្រទេសខ្លួនកំពុងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
ស.ប.ប កូរ៉េ បាញ់បង្ហោះមីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ - ảnh 1ស.ប.ប កូរ៉េ បាញ់បង្ហោះមីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ (រូបថត៖ VNA)

កាលពីថ្ងៃទី៦ ខែតុលា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា ស.ប.ប កូរ៉េបានបាញ់បង្ហោះ មីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតប្រទេសនេះ។ ការបាញ់បង្ហោះមីស៊ីលនេះត្រូវបានអនុវត្តន៍ត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ ក្រោយពីសហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ដែនទឹកភាគខាងកើតឧបទ្វីបកូរ៉េ។

ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថាការបាញ់បង្ហោះនេះត្រូវបានអនុវត្តន៍នៅតំបន់ Samsok ទីក្រុងព្យុងយ៉ាង នាវេលាម៉ោងប្រមាណ ៦ ព្រឹក។ JCS ក៏បានឲ្យដឹងថាកំពុងបង្កើនការឃ្លាំមើលរាល់ការវិវឌ្ឍ ហើយកងទ័ពនៃប្រទេសខ្លួនកំពុងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បាននិយាយថាមីស៊ីលមួយហោះបាន ៣៥០ គីឡូម៉ែត្រនៅកម្ពស់ ១០០ គីឡូម៉ែត្រ ខណៈពេលដែលមីស៊ីលមួយទៀតហោះបាន ៨០០ គីឡូម៉ែត្រនៅកម្ពស់ ៥០ គីឡូម៉ែត្រ។ ការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះរបស់ ស.ប.ប កូរ៉េត្រូវបានអនុវត្តន៍ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពី ស.ប.ប កូរ៉េបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិករយៈចម្ងាយមធ្យម ដែលត្រូវបានចាត់ទុកថាបានផ្លោងឆ្លងទឹកដីជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ