សប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៥ សីហា

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ សីហា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនឹងរៀបចំសប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧។
សប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៥ សីហា - ảnh 1 សប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៥ សីហា

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ សីហា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនឹងរៀបចំសប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧។ នេះគឺជាឱកាសសម្រាប់ផ្នែកកសិកម្មវៀតណាមឧទ្ទេសនាម  និងផ្សព្វផ្សាយជាមួយបណ្ដខឿនសេដ្ឋកិច្ច APEC និងបណ្ដាទីផ្សារនាំចូលកសិកម្មសក្ដានុភាពផ្សេងៗរបស់វៀតណាម ស្ដីពីសកម្មភាព និងផលិតផលកសិកម្មវៀតណាម។

        បណ្ដាសកម្មភាព ព្រឹត្តិការណ៍សំខាន់ៗនៅសប្តាហ៍សន្តិសុខស្បៀងអាហារ APEC ២០១៧ នៅ Can Tho រួមមាន៖ កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុ  កិច្ចសន្ទនារវាងបណ្ដារដ្ឋមន្ត្រី និងបណ្ដា CEO ស្ដីពីការប្រើប្រាស់មានការទទួលខុសត្រូវធនធានធម្មជាតិ។ គោលដៅនៃសប្តាហ៍សន្តិសុខស្បៀងអាហារគឺបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅក្នុងតំបន់ APEC ដើម្បីកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងឆ្លាត បន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងធានាឲ្យ សន្តិសុខស្បៀងអាហារ កិច្ចសហប្រតិបត្តិការលើវិស័យផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស និងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រក្នុងវិស័យកសិកម្ម។ តាមការរំពឹងទុក បញ្ចប់សប្តាហ៍ស្បៀងអាហារ បណ្ដារដ្ឋមន្ត្រីទទួលបន្ទុកកសិកម្មតំបន់ APEC និងអនុម័ត "សេចក្តីថ្លែងការណ៍ Can Tho ស្ដីពីពីការបង្កើន សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុ”៕

ប្រតិកម្មទៅវិញ