|
សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាបើកជាផ្លូវការ (VNA) |
(VOVworld) - នាយប់ថ្ងៃទី ២៦ សីហា នៅរាជធានី ភ្នំ ពេញ កម្ពុជា ពិធីបើក
សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាបានប្រារព្ធឡើង។ ថ្លែងមតិនៅទីនេះ
រដ្ឋមន្ត្រី ក្រសួងវប្បធម៌វិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿង សកុណា បានវាយ
តំលៃខ្ពស់ ចំពោះអត្ថន័យរបស់សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាដែល
ជួយប្រជាពលរដ្ឋ កម្ពុជាយល់បន្ថែមអំពីវប្បធម៌ទឹកដីនិងមនុស្សវៀតណាម។
លោកស្រី ភឿង សកុណា បានសង្កត់ធ្ងន់ថា៖ ការជួបប្រាស្រ័យវប្បធម៌វិចិត្រ
សិល្បៈរវាងប្រទេស ទាំងពីរគឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង រួម
ចំណែកបង្កើនចំណងសាមគ្គី ភាពរវាងប្រជាជាតិទាំងពីរកម្ពុជា-វៀតណាម
ឲ្យបានខ្លាំងក្លាថែមទៀត៕