សប្តាហ៍វប្បធម៌ទេសចរណ៍នៅតំបន់ខ្ពង់រាប Moc Chau នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា

Chia sẻ
(VOVWORLD) - សប្តាហ៍វប្បធម៌ទេសចរណ៍ Moc Chau Son La នឹងប្រព្រឹត្តទៅក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា) ដោយមានសកម្មភាពគួរឱ្យទាក់ទាញ និងពោរពេញទៅដោយអត្តសញ្ញាណរបស់ខ្លួន។ 
សប្តាហ៍វប្បធម៌ទេសចរណ៍នៅតំបន់ខ្ពង់រាប Moc Chau នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា - ảnh 1រូបថត៖ VOV

តាមនោះ ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា សប្តាហ៍វប្បធម៌ទេសចរណ៍មានសកម្មភាពគួរឲ្យទាក់ទាញជាច្រើនដូចជា៖ ការប្រឡងសម្តែងសិល្បៈប្រជាប្រិយជនជាតិ Mong ឧទ្ទេសនាមសិល្បៈគូរគំនូរក្បូរក្បាច់រចនាលើសម្លៀកបំពាក់របស់ជនជាតិ Mong Hoa ក៏ដូចជាសកម្មភាពឆ្លងបទពិសោធន៍វប្បធម៌ ម្ហូបអាហារប្រពៃណី សកម្មភាពសហគមន៍តាមដងវិថី សម្តែងបទចម្រៀង របាំ និងតន្ត្រីប្រជាប្រីយ៍ របស់ជនជាតិ Thai Mong Dao ការសម្ដែងតាមដងវិថីជាមួយនឹងក្បួនរថយន្ត ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ។ ជាមួយគ្នានោះ នៅតាមតំបន់និងកន្លែងទេសចរណ៍នានានៅ Moc Chau ក៏មានព្រឹត្តិការណ៍ពិសេសជាច្រើនដូចជា ផ្សារស្នេហ៍នៅភាគពាយ័ព្យ និងការសម្តែងកាំជ្រួចផ្កាជាដើម។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ គឺកម្មវិធីសិល្បៈ “សម្លេងហៅរដូវស្នេហ៍” ដែលបានប្រព្រឹត្តិទៅនៅយប់ថ្ងៃទី១ ខែកញ្ញា នៅទីលានកណ្តាលនៃស្រុក Moc Chau ៕

ប្រតិកម្មទៅវិញ