ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកទស្សនា និងទទួលបទពិសោធន៍នៃតំបន់វប្បធម៌ និងទេសចរណ៍ភាគពាយ័ព្យ។ (រូបថត៖ Ty Huynh/VOV) |
សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យនៅ ទីក្រុងហូជីមិញបានបើកកាលពីយប់ថ្ងៃទី៤ ខែធ្នូ នៅវិថីដើរថ្មើជើង Nguyen Hue។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦ ខែធ្នូ ក្នុងគោលបំណងជំរុញខ្លាំងនូវការ តភ្ជាប់ទេសចរណ៍ខេត្ត Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យជាមួយទូទាំងប្រទេស និងអន្តរជាតិ តាមរយៈសកម្មភាពដ៏សម្បូរបែប ពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណីជនជាតិ ដូចជា៖ សន្និសីទផ្សព្វផ្សាយ និង ពន្លឿនទេសចរណ៍; កម្មវិធី ដាំផ្កាជើងគោ; កម្មវិធីផ្លាស់ប្តូរសិល្បៈ; ក្បួនដង្ហែវប្បធម៌តាមដងផ្លូវ; ការតាំងពិព័រណ៍ រូបថតពីជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ ដល់ជ័យជំនះដ៏មហិមារនិទាឃរដូវឆ្នាំ ១៩៧៥។
សប្តាហ៍វប្បធម៌-ទេសចរណ៍ Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យនៅទីក្រុង ហូជីមិញក៏ជាឱកាស ដើម្បីតំបន់នានាទាក់ទាញការវិនិយោគ ផ្សព្វផ្សាយទេសចរណ៍ កសាងផលិតផលទេសចរណ៍ប្លែកៗ និងបង្កើតជំហានអភិវឌ្ឍន៍ថ្មីសម្រាប់ទេសចរណ៍ Dien Bien និងតំបន់ភាគពាយ័ព្យ៕