សប្តាហ៍នៃការទូតអាកាសធាតុអឺរ៉ុបឆ្នាំ ២០១៩ រួមមានសកម្មភាពដូចជា ពិធីបើកប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ប្រកដំបូលនៅសាលាបឋមសិក្សា Vo Thi Sau; សិក្ខាសាលានិងការពិភាក្សាជាមួយនិស្សិតនៃសាកលវិទ្យាល័យ Da Nang; ព្រឹត្តិការណ៍ជិះកង់នៅទីក្រុង Hoi An ជាដើម។
សប្តាហ៍នៃការទូតអាកាសធាតុអឺរ៉ុបឆ្នាំនេះ ត្រូវបានផ្តោតទៅលើជំនាន់យុវជនវ័យក្មេង ដែលមានអនាគតត្រូវបានរងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ នាពេលបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុគឺជាភាពពិតជាក់ស្តែងជាបន្ទាន់ ហើយប្រសិនបើមិនមានសកម្មភាពនឹងជះឥទ្ធិពលកាន់តែខ្លាំងឡើងដល់អនាគតរបស់យុវជននិងកូនចៅផងដែរ៕