សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៣៖ វៀតណាមសហប្រតិបត្តិការនិងធ្វើសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់

Chia sẻ

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong និង លោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមសប្ដាហ៍នៃកិច្ចប្រជុំ កំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៣ ហើយ គួបផ្សំនឹងការបំពេញសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៣៖ វៀតណាមសហប្រតិបត្តិការនិងធ្វើសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Minh Hang។ (រូបថត៖ VNA)
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមុនសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង San Fransisco សហរដ្ឋអាមេរិកនោះ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀត
ណាមលោកស្រី Nguyen Minh Hang បានឲ្យដឹងថា ក្នុងរយៈ ពេល ២៥ ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកយ៉ាងសកម្ម ប្រកបដោយការទទួល ខុសត្រូវ ប្រសិទ្ធភាពក្នុងគ្រប់វិស័យសហប្រតិបត្តិការ ដោយបន្សល់ទុកនូវសញ្ញា សម្គាល់សំខាន់ៗជាច្រើនក្នុងដំណើរការ APEC។ ទីមួយ វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចតិចតួចដែលទទួលបានការទុកចិត្តនិងគាំទ្រពីសមាជិក នានាដើម្បីធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ក្នុងឆ្នាំ ២០០៦ និង ឆ្នាំ ២០១៧។ ទីពីរ វៀតណាមជាសមាជិកមួយក្នុងចំណោមសមាជិកដ៏សកម្មបំផុតក្នុងការស្នើគំនិតផ្តួចផ្តើម គម្រោងកិច្ចសហប្រតិបត្តិការដោយមានគម្រោងជិត ១៥០ លើវិស័យជាច្រើន ចាប់ពី ការអភិវឌ្ឍធនធានមនុស្ស ការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សន្តិសុខ ស្បៀងអាហារ ការលើកកំពស់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី រហូតដល់ការ អភិវឌ្ឍជនបទ និងទីក្រុង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ល។ ទីបីវៀតណាមបានអះអាងនូវតួនាទីប្រតិបត្តិ និងជំរុញការអនុវត្តកម្មវិធីសហប្រតិបត្តិការ APEC តាមរយៈការទទួលតំណែងសំខាន់ៗក្នុងយន្តការរបស់វេទិកា។ លេចធ្លោគឺ តួនាទីជានាយកប្រតិបត្តិនៃលេខាធិការដ្ឋាន APEC ប្រធានក្រុមអាស៊ានក្នុង APEC។
ទាក់ទិននឹងការចូលរួមរបស់វៀតណាមក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូលឆ្នាំនេះ អនុ រដ្ឋមន្ត្រី លោកស្រី Nguyen Minh Hang បានឲ្យដឹងថា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថា និងមានជំនួបធ្វើការជាច្រើននៅ កិច្ចប្រជុំកំពូលធុរកិច្ច APEC។ លោកប្រធានរដ្ឋនឹងថ្លែងសារដ៏ខ្លាំងក្លាទៅកាន់សហ គមន៍ធុរកិច្ច ដើម្បីរួមដៃគ្នារួមវិភាគទាន ជំនះពុះពារលើបញ្ហាប្រឈមនានាក្នុងដំណាក់ កាលបច្ចុប្បន្ន ហើយឆ្លៀតយកឱកាសដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃ តំបន់ និងប្រទេសនីមួយៗ ក្នុងនោះមានវៀតណាមផងដែរ។
សម្រាប់សហរដ្ឋអាមេរិក សកម្មភាពរបស់លោកប្រធានរដ្ឋនៅក្នុងកិច្ចប្រជុំកំពូល APEC និងសកម្មភាពទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងដៃគូអាមេរិកនឹងបន្តជំរុញ ទំនាក់ទំនងទ្វេភាគីតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ