លោកស្រី Nguy Thi Khanh នាយិការមជ្ឈមណ្ឌលអភិវឌ្ឍន័កាលានុវត្តន៍ភាពបៃតង នៃស្ថាប័នសម្របសម្រួលសម្ព័ន្ធថាមពលនិរន្តរភាពវៀតណាម (VSEA) អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ baotainguyenmoitruong.vn) |
ជាមួយសារថា “ជំហានលោតផ្លោះសម្រាប់ការស្តារនិងការអភិវឌ្ឍន៍បៃតងដើម្បីជីវភាពប្រកបដោយសុខសាន្តត្រាន” - សម្ព័ន្ធថាមពលនិរន្តរភាពវៀតណាម (VSEA) មានគោលបំណងបង្កើតវេទិកាពិភាក្សាពហុភាគីពាក់ព័ន្ធដើម្បីបន្តនាំចេញដំណោះស្រាយជំរុញការអភិវឌ្ឍថាមពលប្រកបដោយចីរភាព ធានាសន្តិសុខថាមពល លុបចោលរាល់ឧបសគ្គ ក៏ដូចជាស្តារនិងបង្កើនកំណើនសេដ្ឋកិច្ចបៃតង។
យ៉ាងណាមិញ ថាមពលកកើតឡើងវិញបច្ចុប្បន្នស្រូបយក ១០% នៃសមត្ថភាពរបស់ប្រព័ន្ធអគ្គិសនីទាំងមូល ហើយវៀតណាមត្រូវបានគេស្គាល់ដល់ជាប្រទេសនាំមុខគេអំពីកំណើនថាមពលកកើតឡើងវិញ ក្នុងតំបន់អាស៊ាន។ លោកស្រី Nguy Thi Khanh នាយិការមជ្ឈមណ្ឌលអភិវឌ្ឍន័កាលានុវត្តន៍ភាពបៃតង នៃស្ថាប័នសម្របសម្រួលសម្ព័ន្ធថាមពលនិរន្តរភាពវៀតណាម (VSEA) បានឲ្យដឹងថា “ដោយបានក្តាប់ជាប់និន្នាការសម័យកាល វៀតណាមបានចេញផ្សាយគោលការណ៍ណែនាំនិងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ។ នាពេលថ្មីៗនេះ សេចក្តីសម្រេចចិត្តលេខ ៥៥ របស់ការិយាល័យនយោបាយ បានដាក់ចេញទិសដៅសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលរបស់ វៀតណាមនៅដំណាក់កាលខាងមុខ។ ហើយនៅក្នុងសេចក្តីសម្រេចចិត្តនេះក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃគោលនយោបាយ លោតផ្លោះ ដើម្បីទាញយកប្រភពសក្តានុពលថាមពលកកើតឡើងវិញនៅក្នុងប្រទេស ដោយកាត់បន្ថយសម្ពាធនៃការពឹងផ្អែកលើប្រេងឥន្ធនៈដែលបាននាំចូល ជាពិសេសផ្តោតលើការទាញយកប្រភពថាមពលវាយោនិងពន្លឺព្រះអាទិត្យ ក៏ដូចជា បង្កើតគោលនយោបាយលោតផ្លោះ ដើម្បីអាចអភិវឌ្ឍប្រភពថាមពលទាំងនេះ ឱ្យកាន់តែរឹងមាំដើម្បីធានាថា សន្តិសុខថាមពលជាតិដោយជំនួសបន្តិចម្តងៗ និងកាត់បន្ថយប្រភពថាមពលផូស៊ីល ដែលកំពុងត្រូវបានបាត់បង់”។
នាព្រឹកថ្ងៃទី ២៥ ខែសីហានេះក៏បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍអគ្គិសនីពន្លឺព្រះអាទិត្យលើដំបូលផ្ទះនៅវៀតណាម៖ អត្ថប្រយោជន៍ ឧបសគ្គនិងដំណោះស្រាយ” ផងដែរ៕