|
សប្ដាហ៍ទេសចរណ៍ Sa Pa 2014 ទាក់ទាញភ្ញៀវទេសចរណ៍ (vietnamplus.vn) |
Vovworld-ក្នុងរយៈពេល៦ថ្ងៃ ចាប់បីថ្ងៃទី២៩មេសា ដល់ថ្ងៃទី៤ឧសភា នៅ
Sa Pa (ខេត្ត Lao Cai ភាគខាងជើងវៀតណាម) នឹងប្រព្រឹត្តទៅសប្ដាហ៍វប្បធម៍
ទេសចរណ៍ Sa Pa ២០១៤។ ទោះបីជាសកម្មភាពប្រចាំឆ្នាំក្តី ប៉ុន្តែសប្ដាហ៍វប្បធម៍
ទេសចរណ៍ Sa Pa ២០១៤ នឹងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករដោយសកម្មភាពវប្បធម៍ដ៏សម្បូរបែបពិសេស។ តាំងពីដើមឆ្នាំមក បណ្ដាសកម្មភាពនេះ
ត្រូវបានខ្លោងទ្វាព័ត៌មានទេសចរណ៍ Lao Cai ផ្សព្វផ្សាយដោយភាសាចំនួន៣គឺ
វៀតណាម អង់គ្លេសនិងចិន ដោយហេតុនេះបរិមាណភ្ញៀវទេសចរណ៍ ពិសេសគឺ
ភ្ញៀវបរទេសមកដល់ Sa Pa នឹងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅព្រឹត្តិ
ការណ៍នឹងប្រព្រឹត្តទៅសកម្មភាពចម្រៀងប្រជាប្រិយ របាំ ល្បែងប្រជាប្រិយពិសេស
ជាដើម៕