សន្សំសម្ចៃទឹកក្នុងការផលិតនិងប្រើប្រាស់ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី២៥ មេសា នៅរដ្ឋធានី
ហាណូយ ក្រុមឃ្លាំមើលនៃគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សលោក Nguyen Thien Nhan
បានជួបធ្វើការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទស្ដីអំពីការអនុវត្តន៍គោលនយោបាយបង្ការប្រឆាំងគ្រោះធម្មជាតិនិងទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
សន្សំសម្ចៃទឹកក្នុងការផលិតនិងប្រើប្រាស់ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1
លោក Nguyen Thien Nhan ថ្លែងមតិនៅជំនួបធ្វើការជាមួយក្រសួងធនធាននិងបរិស្ថាន

(VOVworld) - នារសៀលថ្ងៃទី២៥ មេសា នៅរដ្ឋធានីហាណូយ ក្រុមឃ្លាំមើលនៃ
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សលោក Nguyen Thien Nhan បានជួបធ្វើការជាមួយ ក្រសួងកសិ
កម្មនិងអភិវឌ្ឍន៍ជនបទស្ដីអំពីការអនុវត្តន៍គោលនយោបាយបង្ការ ប្រឆាំងគ្រោះធម្ម
ជាតិនិងទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ។ថ្លែងមតិនៅទីនេះ លោក Nguyen
 Thien Nhan បានចាត់ទុកថា ដើម្បីទប់ទល់ទៅនឹងបម្រែ បម្រួលអាកាសធាតុ ត្រូវ
ផ្លាស់ប្ដូរទង្វើរលើវិស័យជាច្រើន​ មុនបង្អស់នោះគឺត្រូវ សន្សំសម្ចៃទឹកក្នុងផលិតកម្ម
និងក្នុងការប្រើប្រាស់។ចំពោះវិស័យកសិកម្ម ត្រូវមាន បដិវត្តន៍គឺប្ដូរពីខឿនកសិកម្ម
ប្រើប្រាស់ទឹកច្រើនទៅជាខឿនកសិកម្មប្រើ ប្រាស់ទឹកតិច។ នាព្រឹកថ្ងៃដដែល
ក្រុមឃ្លាំមើលនៃគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានជួបធ្វើ
ការជាមួយក្រសួងធនធាននិង បរិស្ថាន។នៅទីនេះ លោក Nguyen Thien Nhan បាន
ស្នើរឲ្យក្រសួងធនធាន និងបរិស្ថានត្រូវនាំចេញដំណោះស្រាយដោយព្រមៗគ្នាអំពី
ការគ្រប់គ្រងទឹកនៅ ថ្នាក់ចំនួន៣នោះគឺថ្នាក់ជាតិ តំបន់និងគ្រួសារ៕

ប្រតិកម្មទៅវិញ