សន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹង​ការ​ខ្ជះខ្ជាយ ប្រើប្រាស់ទុនវិនិយោគសាធារណៈប្រកប​ដោយ​​ប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១០ នាព្រឹកថ្ងៃទី២៥ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីលទ្ធផលនៃការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ក្នុងឆ្នាំ ២០២១។
សន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹង​ការ​ខ្ជះខ្ជាយ ប្រើប្រាស់ទុនវិនិយោគសាធារណៈប្រកប​ដោយ​​ប្រសិទ្ធភាព - ảnh 1សម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។(រូបថត៖ VOV)

នេះគឺជាខ្លឹមសារដែលត្រូវបានម្ចាស់ឆ្នោត និងប្រជាជនយកចិត្តទុកដាក់។ ជាពិសេសគឺការប្រើប្រាស់ទុនវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព ដោយសារការវិនិយោគសាធារណៈមានអត្ថន័យសំខាន់ណាស់ ហើយជាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

នាថ្ងៃទី ២៥ ខែមេសានេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់លើការបំពេញបន្ថែមផែនការថវិកាមជ្ឈិមឆ្នាំ ២០២២ និងរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលប្រធានបទ “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការរៀបចំផែនការមេ ចាប់តាំងពីច្បាប់ផែនការមេចូលជាធរមាន”៕

 

ប្រតិកម្មទៅវិញ