ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN) |
ថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការងារអនាម័យ សុវត្ថិភាពចំណីអាហារ ត្រូវបានរដ្ឋា ភិបាលវៀតណាមយកចិត្តទុកដាក់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះ កសិផលនាំចេញគឺសហគ្រាសត្រូវឆ្លើយតបនឹងបទដ្ឋានអំពីអនាម័យ សុវត្ថិភាព ចំណីអាហាររបស់ទីផ្សារជាន់ខ្ពស់នានា ហើយគេបានធ្វើយ៉ាងល្អដែរ។ ប្រការនេះ បានបង្ហាញតាមរយៈទំហំនាំចេញជាង៣៦ពាន់លានដុល្លាអាមេរិកក្នុងវិស័យនេះនាឆ្នាំ២០១៧។
លោក Vu Duc Dam អះអាងថា ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវ ការងារធានាអនាម័យ សុវត្ថិភាពចំណីអាហារ គឺវៀតណាមត្រូវការជំនួយឧបត្ថម្ភ និងកិច្ចសហការរបស់ដៃគូនានាដូចជា WB។ វៀតណាមសន្យារួមសហការ ជាមួយ WB និងដៃគូផ្សេងៗក្នុងការដោះស្រាយការសាកល្បងដ៏សំខាន់នេះ៕