សន្និសីទអន្តរជាតិស្តីអំពីដំណើរសន្តិភាពនៅអាប់ហ្គានីស្ថាន |
(VOVworld) – នាថ្ងៃទី ៦ មិថុនា សន្និសីទអន្តរជាតិ «ដំណើរ Kabul» បានបើក នៅរដ្ឋធានី Kabul របស់អាប់ហ្គានីស្ថាន ដែលមានការចូលរួមរបស់តំណាងនៃ ប្រទេសចំនួន ២០ ក្នុងនោះមានអាមេរិក រុស្ស៊ី ចិននិងបណ្ដាអង្គការសំខាន់ៗដូចជា អ.ស.ប. សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU)។ ដោយមានគោលដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម ជំរុញដំណើរសន្តិភាពនិងបង្របបង្រួមជាតិនៅអាប់ហ្គានីស្ថាន សន្និសីទលើកនេះនឹងគាំទ្រដំណើរសន្តិភាពដែលប្រជាពលរដ្ឋអាប់ហ្គានីស្ថាន បាននាំចេញ ក្នុងនោះ លើកទើកចិត្តពួកឧទ្ទាមតាលីបង់ចូលរួមក្នុងការចរចារ ហើយស្វែងរកដំណោះស្រាយសន្តិភាពសំរាប់វិបត្តិដែលអូសបន្លាយក្នុងរយៈពេលយូរអង្វែងនៅប្រទេសប៉ែកខាងលិចអាស៊ីខាងត្បូងនេះ។ ថ្លែងមតិនៅសន្និសីទលើកនេះ ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Ashraf Ghani បានអំពាវនាវជាថ្មីម្តងទៀត ពួកឧទ្ទាមតាលីបង់ចូលរួមក្នុងការពិភាក្សាសន្តិភាព។ លោកចាត់ទុកនេះគឺជាក្តីសង្ឃឹមចុងក្រោយដើម្បីបញ្ចប់ទាំងស្រុងអស់រយៈពេល ១៦ ឆ្នាំការប៉ះបោររបស់ តាលីបង់៕