កវី Huu Thinh ប្រធានសម្ព័ន្ធសមាគមបណ្តាសមាគមអក្សរសាស្ត្រសិល្បៈវៀតណាម និងជាប្រធានសមាគមអ្នកនិពន្ធវៀតណាមបានអះអាងថា ក្នុងអំឡុងពេលដែលបានប្រារព្ធនូវព្រឹត្តិការណ៍នេះ សិក្ខាសាលានិងជំនួបពិភាក្សាជាច្រើនសុទ្ធតែទទួលបានការស្រុះចិត្តគំនិត ដោយបញ្ជាក់ថា ត្រូវស្វែងរកវិធានការដើម្បីណែនាំនូវវណ្ណកម្មអក្សរសិល្បិ៍របស់វៀតណាមទៅកាន់ពិភពលោក។ រួមជាមួយគ្នានោះ ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅនៅវៀតណាម ជាសារមួយដើម្បីផ្ញើជូនដល់សហការីនិងប្រជាជននៃបណ្តាប្រទេសទូទាំងពិភពលោកនូវបំណងប្រាថ្នា អំពីពិភពលោកមួយពោរពេញទៅដោយសន្តិភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការនិងមិត្តភាព ក៏ដូចជាជឿជាក់គ្នាទៅវិញទៅមក។
សូមគូសបញ្ជាក់ថា សន្និសីទអន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤ និងមហោស្រពកំណាព្យអន្តរជាតិលើកទី៣ ដែលបានរៀបចំឡើងចំទៅនឹងទិវាកំណាព្យ វៀតណាមលើកទី១៧ ចាប់ពីថ្ងៃទី២១ខែកុម្ភៈនៅរដ្ឋធានីហាណូយ ខេត្ត Quang Ninh និងខេត្ត Bac Giang ផងដែរ៕