សន្និសីទអន្តរជាតិ “បើកទ្វារបង្អួចមើលពិភពលោក”

Chia sẻ
(VOVWORLD) - សន្និសីទអន្តរជាតិ “បើកទ្វារបង្អួចមើលពិភពលោក” ត្រូវបានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់វិទ្យាសាស្ត្រ និងអប់រំអន្តរផ្នែក (ICISE Center) សហការជាមួយសមាគមន៍វិទ្យាសាស្ត្រវៀតណាម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងគណៈកម្មាធិការប្រជាជន ខេត្ត Binh Dinh ត្រូវបានបើកជាផ្លូវការនាថ្ងៃទី ៧ សីហា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ 
សន្និសីទអន្តរជាតិ “បើកទ្វារបង្អួចមើលពិភពលោក” - ảnh 1អ្នកវិទ្យាសាស្ត្រក្នុងស្រុក និងបរទេសជាច្រើននាក់បានចូលរួមសន្និសីទ "បើកទ្វារបង្អួចមើលពិភពលោក"  (រូបថត៖ Lam Thien)

ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកវិទ្យាសាស្ត្រ និងវាគ្មិនអន្តរជាតិជិត ២០០នាក់។ នេះគឺជាវេទិកាសិក្សាសម្រាប់អ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ ដើម្បីសហការគ្នាក្នុងវិស័យវិទ្យាសាស្ត្រ ផ្លាស់ប្តូរ និងពិភាក្សាអំពីការរកឃើញចុងក្រោយបង្អស់ក្នុងវិស័យរូបវិទ្យាភាគល្អិត រូបវិទ្យាថាមពលខ្ពស់ និងតារាសាស្ត្រ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកសាស្ត្រាចារ្យ Tran Thanh Van ប្រធានសមាគមជួបប្រាស្រ័យវៀតណាមបានសង្កត់ធ្ងន់ថា សន្និសីទបង្កើតលក្ខខណ្ឌសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងបង្ហាញគំនិត និងចូលរួមពិភាក្សាជាមួយអ្នកស្រាវជ្រាវដទៃទៀត ដែលសម្រេចបានជោគជ័យក្នុងវិស័យនេះ។ តាមនោះ បង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងអភិវឌ្ឍន៍សម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុង សហគមន៍វិទ្យាសាស្ត្រមូលដ្ឋាន ដើម្បីផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែករូបវិទ្យា និងតារាសាស្ត្រ។

ខាងរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Huynh Thanh Dat បានអះអាងថា វៀតណាមជានិច្ចកាលចាប់អារម្មណ៍លើការអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋាន ព្រោះនេះជាមូលដ្ឋានគ្រឹះ សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសនីមួយៗ។ រដ្ឋាភិបាលវៀតណាមបានបង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ដើម្បីផ្តល់ហិរញ្ញប្បទានលើវិស័យវិទ្យាសាស្ត្រមូលដ្ឋានពីថវិការដ្ឋ។ វិទ្យាសាស្ត្រវៀតណាមក៏រួមចំណែកដល់វិទ្យាសាស្ត្រពិភពលោកតាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែងដែលបម្រើដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ