សន្និសីទអន្តរកូរ៉េបើកចេញឱកាសសំរាប់សន្និសីទ ស.ប.ប.ក. - អាមេរិក |
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert នាថ្ងៃទី ២៩ មិនា បានប្រកាសថាផែនការរៀបចំសន្និសីទកំពូលអន្តរកូរ៉េដែលទើបនឹងត្រូវ បានប្រកាសនឹងជំរុញជំនួបកំពូលរវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោនខិតជិតមកដល់។ ថ្លែងមតិនៅសន្និសីទកាសែត លោកស្រី Nauert បានសង្កត់ធ្ងន់ថា៖ ជំនួបកំពូល អន្តរកូរ៉េកំពុងធ្វើឲ្យអាមេរិកខិតជិតមកដល់ការចូលអង្គុយតុចរចាជាមួយកូរ៉េខាង ជើង។ តាមមន្ត្រីរូបនេះថា អាមេរិកកំពុងមានការសន្ទនាជាមួយកូរ៉េខាងត្បូងអំពី ខ្លឹមសារនៃជំនួបពោលខាងលើ ក៏ដូចជា ខ្លឹមសារពិភាក្សានៃប្រទេសកូរ៉េទាំងពីរ ដែរ៕